Monday, July 10, 2017

សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដី​ពី ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា

សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដី​ពី ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង ៖ ២១ សីហា ២០១៧

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជម្រាប​ជូន​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា សម័យ​ប្រឡង ៖ ២១ សីហា ២០១៧ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ២​ថ្ងៃ (ថ្ងៃ​ទី​២១ និង​​ថ្ងៃ​ទី​២២ ខែ​សីហា) រួម​មាន​បេក្ខជន​ទាំង​អស់​សរុប​ចំនួន ១០៣ ១១២ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៧៨ មណ្ឌល ចែក​ចេញ​ជា ៤ ១៥៥ បន្ទប់ ទូទាំង​ប្រទេស នឹង​ប្រឡង​ប្រកាស​លទ្ធផល​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧ សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧ សម្រាប់​មណ្ឌល​ប្រឡង​នៅ​ខេត្ត​ផ្សេងៗ​ទៀត។


Sunday, July 2, 2017

ការធ្វើតេស្តសមត្ថភាពតាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់ថ្នាក់ទី ១២

សិស្សានុសិស្ស​ថ្នាក់​ទី​១២ អាច​ចុះ​ឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​ពង្រឹង​ និង​តេស្ត​សមត្ថភាព​ដោយ​ខ្លួនឯង​ ដោយកុំព្យូទ័រ ឬ​ទូរសព្ទ​ចល័ត តាម​​តំណ៖ http://bacii.moeys.gov.kh

មុខវិជ្ជាដែលមានដូចជា គណិតវិទ្យា , រូបវិទ្យា , គីមីវិទ្យា , ជីវវិទ្យា និង ប្រវត្តិវិទ្យា 

សម្គាល់ ៖ រាល់​លំហាត់ និង​សំនួរ​ទាំងនេះ​គឺ​សម្រាប់​ឲ្យ​សិស្សានុសិស្ស​អនុវត្ត​ការ​វាស់​ស្ទង់​​​និង​ការ​ពង្រឹង​សមត្ថភាពខ្លួនឯង​។ លំហាត់ និង​សំនួរ​ដែល​មាន​ក្នុង​ប្រព័ន្ធ​នេះមិន​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គោលបំណង​ផ្សេង​ឡើយ។

គីមីវិទ្យាថ្នាក់ទី ១២ (​តេស្ត​សមត្ថភាព​ដោយ​ខ្លួនឯង​ ដោយកុំព្យូទ័រ ឬ​ទូរសព្ទ​ចល័ត)

សិស្សានុសិស្ស​ថ្នាក់​ទី​១២ អាច​ចុះ​ឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​ពង្រឹង​ និង​តេស្ត​សមត្ថភាព​ដោយ​ខ្លួនឯង​ ដោយកុំព្យូទ័រ ឬ​ទូរសព្ទ​ចល័ត តាម​​តំណ៖ http://bacii.moeys.gov.kh
សម្គាល់ ៖ រាល់​លំហាត់ និង​សំនួរ​ទាំងនេះ​គឺ​សម្រាប់​ឲ្យ​សិស្សានុសិស្ស​អនុវត្ត​ការ​វាស់​ស្ទង់​​​និង​ការ​ពង្រឹង​សមត្ថភាពខ្លួនឯង​។ លំហាត់ និង​សំនួរ​ដែល​មាន​ក្នុង​ប្រព័ន្ធ​នេះមិន​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គោលបំណង​ផ្សេង​ឡើយ។
::គេហទំព័រ៖ www.moeys.gov.kh
::បណ្ដាញសង្គម៖ www.facebook.com/moeys.gov.kh | www.google.com/+moeys | www.twitter.com/moeyscambodia
::ទំព័រធនធានអប់រំ៖ http://oer.moeys.gov.kh | www.krou.moeys.gov.kh | www.facebook.com/krou.moeys.gov.kh
::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia

​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង៖ ២១ សីហា ២០១៧

ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រិត្តនៅ ថ្ងៃ ២១  សីហា ២០១៧ ខាងមុខនេះ។សូមប្អូនថា្នក់ទី ១២ ខិតខំរៀន នឹងប្រឹងប្រែងដើម្បីទទួលបានជោគជ័យទំាងអស់គ្នា។


Wednesday, June 28, 2017

រូបវិទ្យាថ្នាក់ទី​១២

សិស្សានុសិស្ស​ថ្នាក់​ទី​១២ អាច​ចុះ​ឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​ពង្រឹង​ និង​តេស្ត​សមត្ថភាព​ដោយ​ខ្លួនឯង​ ដោយកុំព្យូទ័រ ឬ​ទូរសព្ទ​ចល័ត តាម​​តំណ៖ http://bacii.moeys.gov.kh
សម្គាល់ ៖ រាល់​លំហាត់ និង​សំនួរ​ទាំងនេះ​គឺ​សម្រាប់​ឲ្យ​សិស្សានុសិស្ស​អនុវត្ត​ការ​វាស់​ស្ទង់​​​និង​ការ​ពង្រឹង​សមត្ថភាពខ្លួនឯង​។ លំហាត់ និង​សំនួរ​ដែល​មាន​ក្នុង​ប្រព័ន្ធ​នេះមិន​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គោលបំណង​ផ្សេង​ឡើយ។
::គេហទំព័រ៖ www.moeys.gov.kh
::បណ្ដាញសង្គម៖ www.facebook.com/moeys.gov.kh | www.google.com/+moeys | www.twitter.com/moeyscambodia
::ទំព័រធនធានអប់រំ៖ http://oer.moeys.gov.kh | www.krou.moeys.gov.kh | www.facebook.com/krou.moeys.gov.kh
::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia

Sunday, June 18, 2017

អប់រំ


ដើម្បី​ធានា​សង្គតិភាព​នៃ​ឋានានុក្រម តួនាទី ខ្លឹមសារ និង​លំដាប់​លំដោយ​នៃ​ការ​អនុវត្ត​រវាង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី ​២ ជាមួយ​នឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្ន​កម្ម​ឆ្នាំ​២០០៩ ​-​២០១៣​ ផែនការ​យុទ្ធសាស្ត្រវិស័យ​អប់រំ​ឆ្នាំ​ ២០០៩​-​២០១៣ ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ សំដៅ​កែលម្អ​សេវា​អប់រំ​ឱ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត​។

ការ​ពិនិត្យ​ឡើងវិញ​ផែនការ​ យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ​ ២០០៩​-​២០១៣​ នេះ ​បាន​បង្ហាញ​អំពី​ បម្រែបម្រួល​ និង​ បង្ហាញ​ពី​ដំណាក់​កាល​ការងារ​ដ៏​សំខាន់​មួយ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក្នុង​ការបន្ត​អនុវត្ត​កំណែ​ទម្រង់​វិស័យ​អប់រំ​ យុវជន​ និង​កីឡា​នៅ​កម្ពុជា ស្របតាម​កំណែ​ទម្រង់​នានា ​របស់​រាជរដ្ឋាភិបាល​។ ​ក្នុង​រយៈ​ពេល​ ៥​ ឆ្នាំ​នៃ​ការ​អនុវត្ត​ផែន​ការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​កន្លង​មក​នេះ ​ក្រសួង​និង​ដៃគូ​អភិវឌ្ឍ​បាន​ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​ សម្គាល់​ ក្នុង​ការ​ផ្តល់​ការ​អប់រំ​ប្រកប​ដោយ​សមធម៌ ​ការ​កែលម្អ​គុណភាព​និង​ប្រសិទ្ធភាព​សេវា​អប់រំ ​និង​ការ​គ្រប់គ្រង​សេវា​អប់រំ ​។

ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ ឆ្នាំ ​២០០៩​-​២០១៣ ​ត្រូវ​បាន​រៀប​រៀង​ឡើង​ ដើម្បី​ផ្សារ​ភ្ជាប់ ទំនាក់​ទំនង​រវាង​គោល​នយោបាយ​និង​យុទ្ធសាស្ត្រ​អប់រំ​​ជា​មួយ​នឹង​កម្ម​វិធី ​និង​សកម្មភាព​អភិវឌ្ឍ​នានា​ ​ព្រមទាំង​ការ​ផ្សារ​ភ្ជាប់​ផែនការ​ទៅ​នឹង​ថវិកា​។ នៅ​ក្នុង​ដំណាក់​កាល​នេះ ​ក្រសួង​នៅ​តែ​បន្ត​ផ្តល់ អាទិភាព​ខ្ពស់​លើការ​ចូល​រៀន​ប្រកប​ដោយ​សមធម៌​និង​មាន​គុណភាព​ខ្ពស់​ ជាពិសេស​ការ​អប់រំ​កម្រិត មូល​ដ្ឋាន​ ដែល​នឹង​ឈាន​ទៅ​សម្រេច​ផែនការ​ជាតិ​អប់រំ​សម្រាប់​ទាំង​អស់គ្នា​នៅឆ្នាំ​ ២០១៥ ។ ផែនការ ​យុទ្ធសាស្ត្រ​វិស័យ​​អប់រំ​ឆ្នាំ ​២០០៩-១៣ ​ក៏​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ផង​ដែរ​លើការ​ពង្រីក ការ​អប់រំ​កុមារ​តូច ការ​ពង្រីក​ការងារ​អប់រំ​ក្រៅប្រព័ន្ធ​ ការអប់រំ​បច្ចេកទេស​វិជ្ជាជីវៈ ការពង្រីក​ឱកាស​ទទួល​សេវា​អប់រំ​មធ្យមសិក្សា​ និង​ក្រោយ​មធ្យមសិក្សា​ តាម​រយៈ​បន្ត​អនុវត្ត​គោលការណ៍​ភាព​ជា​ដៃ​គូ ឱ្យ​បាន​កាន់​តែ​ប្រសើរ​រវាង​រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ ផ្នែកឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍ មាតាបិតាសិស្ស​។ លើស​ពី​នេះ​ទៀត​ត្រូវ​ធានា​ថា ការ​ចំណាយ​លើវិស័យ​អប់រំ​ពិត​ជា​ទទួល​បាន​នូវ ផល​ប៉ះ​ពាល់​ជា​អតិបរមា ជាពិសេស​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​អប់រំ​សម្រាប់​កុមារ​និង​ យុវជន បាត់បង់​ឱកាស តាមរយៈ​ការរៀបចំ​ឲ្យ​មាន​វិធាន​ការ​ច្បាស់លាស់ ​ដែលធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ ចំណាយ​ថវិកា​អប់រំ ។ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពីការ​អប់រំ ក្រម​សីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន ​និង​ អភិបាល​កិច្ច​ល្អ ក៏​ជា​កិច្ចការ​មួយ​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្លាំង​ក្លា​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ការ​លើក​ទឹកចិត្ត ​និង​ការ​អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​អប់រំ​នៅ​គ្រប់​កម្រិត​សម្រាប់​អនុវត្ត ​វិមជ្ឈការ​អប់រំ​ ក៏​ជា​សមាស​ភាគ​ដ៏​សំខាន់​ផង​ដែរ​។

ផែន​ការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ ឆ្នាំ​ ២០០៩-២០១៣​បាន​រៀប​ចំ​ឡើង​ដោយ​មាន​យន្តការ​ការងារ​ ច្បាស់លាស់​ ​ការសិក្សា ​ការ​ពិគ្រោះយោបល់ ​និង​ការ​ចូល​រួម​បាន​ទូលំទូលាយ​ពី​សំណាក់ ​អ្នក​ពាក់ព័ន្ធនានា ពិសេស​ក្រុម​ការងារ​វិស័យអប់រំ ។ ក្រសួង​សង្ឃឹម​យ៉ាង​​មុតមាំថា ផែនការ​យុទ្ធ​សាស្រ្ដវិស័យអប់រំឆ្នាំ ២០០៩-២០១៣ នឹង​កំណត់​ផែន​ទី​ចង្អុល​សម្រាប់​ការ​អនុវត្ដ​ប្រកប​ដោយ​ប្រ​សិទ្ធិភាព​សំដៅ ​ជម្រុញ​វិស័យអប់រំ​ឱ្យ​លឿន​ទៅ​មុខ ដើម្បី​ជា​គុណ​ប្រយោជន៍​ដល់​ប្រជា​ជន​កម្ពុជា​គ្រប់​រូប​ ។