វិទ្យាល័យវត្តកោះស្ថិតនៅឡូលេខ១០ ភូមិ ០៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ និងមានផ្ទៃក្រឡា២៤.០២២,៧៥ម៉ែតការ៉េ
ប្រវត្តិសាលា
- សម័យព្រះនរោត្ដមសីហនុ សាលាបឋមសិក្សាព្រះជ័យចេស្ដា
- សម័យសេនាប្រមុខលន់ នុល សាលាបឋមសិក្សាវត្តកោះ
- សម័យប៉ុល ពត ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ជាកន្លែងចិញ្ចឹមជ្រូក និងចម្ការចេក
- សម័យរំដោះ ១៩៧៩ ដល់ ១៩៨០ អង្គភាពហិរញ្ញវត្ថុក្រសួងការពារជាតិ
- ឆ្នាំ១៩៨០ ដល់ ១៩៨២ សាលាកម្រិតសិក្សាទី១ វត្តកោះ
- ឆ្នាំ១៩៨២ ដល់ ១៩៩២ សាលាកម្រិតសិក្សាទី១ និងទី២ វត្តកោះ
- ឆ្នាំ១៩៩៣ ដល់ ១៩៩៨ ឈ្មោះអនុវិទ្យាល័យវត្តកោះ
- ឆ្នាំ១៩៩៨ ដល់ បច្ចុប្បន្ន ឈ្មោះវិទ្យាល័យវត្តកោះ
គណៈគ្រប់គ្រងសាលា
គណៈនាយកមាន ៤ នាក់ នាយក ១ និងនាយករង ៣នាក់- លោក ខាត់ តារារចនា នាយកវិទ្យាល័យវត្តកោះ
- លោក អ៊ុក បុស្សសត្ថា នាយករងវិទ្យាល័យវត្តកោះ ទទួលបន្ទុកទុតិយភូមក្រុមទីI
- លោក នង ប្រីជា នាយករងវិទ្យាល័យវត្តកោះ ទទួលបន្ទុកទុតិយភូមក្រុមទីII
- លោក គឹម វុឌ្ឍី នាយករងវិទ្យាល័យវត្តកោះ ទទួលបន្ទុកបឋមភូមិក្រុម I និង II
ចំនួនបុគ្គលិក សិស្ស និង ថ្នាក់រៀន
- សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ វិទ្យាល័យវត្តកោះមាន៖
- បុគ្គលិកសរុបចំនួន ១៧៨ នាក់ នារី ៩៤ នាក់
- សិស្សសរុបចំនួន ១០៦៨ នាក់ នារី ៥១០ នាក់
- ថ្នាក់សរុបមាន៣៦ថ្នាក់ ចែកជាពីរវេន
- ថ្នាក់ទី ៧ មាន៦ថ្នាក់
- ថ្នាក់ទី ៨ មាន៦ថ្នាក់
- ថ្នាក់ទី ៩ មាន៦ថ្នាក់
- ថ្នាក់ទី ១០ មាន៦ថ្នាក់
- ថ្នាក់ទី ១១ មាន៦ថ្នាក់
- ថ្នាក់ទី ១២ មាន៦ថ្នាក់